|
|
វាពិតជាមានអត្ថន័យណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំបានចំណាយពេលជាច្រើនក្នុងអាជីពរបស់ខ្ញុំនៅកម្ពុជា។ ខ្ញុំពិតជាចង់ចូលរួមជាមួយបាល់ទាត់កម្ពុជាតាមរយៈវិធីទាំងនេះ។
ខ្ញុំមិនទាន់បានចែករំលែកអ្វីច្រើននោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនឹងបង្ហាញលទ្ធផលល្អមួយ ខ្ញុំនឹងប្រយុទ្ធឲ្យអស់ពីសមត្ថភាពដើម្បីកម្ពុជា។
នៅពេលដែលខ្ញុំមកលេងនៅទីនេះដំបូងខ្ញុំមិនដែលរំពឹងថាខ្ញុំនឹងលេងតំណាងឲ្យកម្ពុជានោះទេ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំគិតថាខ្ញុំចង់លេងឲ្យ Cambodian national team ណាស់។
ខ្ញុំដឹងថាវាជារឿងលំបាកក្នុងការធ្វើឲ្យវាកើតឡើង ប៉ុន្តែខ្ញុំនៅតែបន្តលេងនៅទីនេះ ហើយទីបំផុតខ្ញុំទទួលបានឱកាសពាក់អាវក្រុមជម្រើសជាតិកម្ពុជា។
ខ្ញុំសប្បាយចិត្តណាស់ ហើយជាមួយគ្នានេះដែរ ខ្ញុំចង់ពាក់អាវនេះជាមួយនឹងការទទួលខុសត្រូវ និងដោយកិត្តិយស។
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...